កីឡាករក្លឹប Liverpool បាននាំគ្នាធ្វើរឿងមួយដាក់កីឡាករ Fabinho

0

បរទេស៖ តារាឆ្នើមរបស់ក្លឹប Liverpool ជាច្រើននាក់ ដែលរួមមាន Van Dijk, Mohamed Salah, Trent Alexander-Arnold, Andrew Robertson, Alisson Becker, Joe Gomez, Joel Matip និង Diogo Jota បាននាគ្នាចំណាយពេលធ្វើការថ្លែងអំណរគុណដល់អតីតមិត្តរួមក្រុម Fabinho ដែលបានចាកចេញពីក្លឹបនៅរដូវក្តៅនេះ ដើម្បីទៅចូលរួមជាមួយក្លឹប Al-Ittihad។

ជាមួយនឹងការផ្ទេររបស់កីឡាករ Jordan Henderson ទៅកាន់ក្លឹប Al-Ettifaq នៅលីគអារ៉ាប់ប៊ីសាអ៊ូឌិត កីឡាករ Fabinho ក៏បានក្លាយជាកីឡាករទី២ របស់ក្លឹបហង្សក្រហមដែលបានចាកចេញពីក្លឹបទៅចូលរួមជាមួយនឹងក្លឹប Al Ittihad ក្នុងតម្លៃផ្ទេរ ៤០លានផោន។

គួរបញ្ជាក់ថាខ្សែបម្រើវ័យ ២៩ឆ្នាំរូបនេះ នឹងត្រូវទៅលេងជាមួយនឹងកីឡាករ N’Golo Kante និង Karim Benzema។ គាត់នឹងត្រូវបង្ហាញខ្លួនលើកដំបូងក្នុងកាប្រកួតបើករដូវកាលរបស់លីគអារ៉ាប់ប៊ីតសាអ៊ូឌីត នៅថ្ងៃទី១៤ ខែសីហាខាងមុខនេះ៕