Bayern កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វិបត្តិ​អ្នកចាំទី

0

អ្នកចាំទី​របស់​ក្រុម Bayern Munich ត្រូវ​បាន​ក្រុម​ម្ចាស់​ជើងឯក​អា​ឡឺ​ម៉​ង់​បាត់បង់​ទំនុកចិត្ត ហើយ​ចង់​ស្វែងរក​អ្នក​ជំនួស មុន​ពេល​អនុញ្ញាត​ឱ្យ​គាត់​ចាកចេញ​ទៅ​កាន់​ក្លឹ​ប Inter Milan នេះ​បើ​យោង​តាម​របាយការណ៍ Calciomercato ។

Inter កំពុង​ស្វែងរក​ម្ចាស់​អាវ​កីឡាករ​លេខ 1 ថ្មី​បន្ទាប់​ពី​អនុញ្ញាត្តិ​ឲ្យ Samir Handanović ចាកចេញ និង Andre Onana បាន​ផ្លាស់​ទៅ Manchester United​។

អ្នកចាំទី​សញ្ជាតិ​ស្វី​ស ត្រូវ​បាន​គេ​កំណត់​ថា​ជា​ជម្រើស​ដ៏​មាន​សក្តានុពល​សម្រាប់ Inter ហើយ​ខណៈ​ពេល​ដែល Bayern បើកចំហរ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​កីឡាករ​អន្តរជាតិ​ស្វី​ស​វ័យ 34 ឆ្នាំ​រូប​នេះ​ចាកចេញ ប៉ុន្តែ​ត្រូវ​តែ​ស្វែងរក​អ្នក​ជំនួស​ជា​មុន​សិន​។ Bayern ធ្លាប់​បាន​ទាក់ទង​ជាមួយ David Raya របស់ Brentford ប៉ុន្តែ Arsenal ហាក់​មាន​លទ្ធភាព​ក្នុង​ការ​ផ្លាស់​ប្តូ​រលើ​កីឡាករ​រូប​នេះ​៕