យោងតាមសារព័ត៌មាន Foot Mercato បានរាយការណ៍ថាក្លឹប Paris Saint-Germain បានដាក់សំណើថ្មីសម្រាប់ខ្សែបម្រើស្លាបរបស់ក្លឹប Lyon កីឡាករ Bradley Barcola ។
កីឡាករជម្រើសជាតិបារាំងវ័យ 20 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន 5 គ្រាប់ជាមួយនឹង Assists 9 ដងនៅក្នុង Ligue 1 កាលពីរដូវកាលមុន ។ បញ្ជាក់ផងដែរ PSG ធ្លាប់បានដាក់សំណើម្ដងរួចមកហើយ ប៉ុន្តែត្រូវបានក្លឹប Lyon ច្រានចោល។
របាយការណ៍បញ្ជាក់ថា PSG បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Barcola រួចហើយ ប៉ុន្តែម្ចាស់ជើងឯកបារាំងមិនទាន់យល់ព្រមលើតម្លៃផ្ទេរជាមួយ Lyon ហើយបានដាក់សំណើលើសពី 30 លានអឺរ៉ូ៕