ក្លឹ​ប​មួយ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ចាប់អារម្មណ៍​លើ​កីឡាក​របស់ Atletico Madrid

0

ក្លឹ​ប Al Shabab របស់ Saudi Pro League មាន​ចំណាប់អារម្មណ៍​លើ​ខ្សែការពារ Stefan Savic របស់ Atletico Madrid នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ AS ។

កីឡាករ​សញ្ជាតិ​ម៉ុង​តេ​ណេ​ហ្គ្រោ​វ័យ 32 ឆ្នាំ​រូប​នេះ​នៅ​សល់​កុង​ត្រាតែ 1 ឆ្នាំ​ទៀត​ប៉ុណ្ណោះ ដែល​ធ្វើ​អោយ Atletico Madrid ចង់​ចែកផ្លូវ​ជាមួយ​គាត់​ជា​ជាង​បាត់បង់​គាត់​ក្នុង​ការ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ក្នុង​រយៈពេល 12 ខែ​ទៀត​។

តាម​សេចក្តីរាយការណ៍ ក្លឹ​ប​នៅ​រដ្ឋធានី​អេ​ស្ប៉ា​ញ​បាន​ដាក់​តម្លៃ​ផ្ទេរ ១៤ លាន​អឺ​រ៉ូ​សម្រាប់​កីឡាករ​ខ្សែការពារ​ជើង​ចាស់​រូប​នេះ​៕