កីឡាករ Michael Olise គឺជាខ្សែបម្រើប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែបម្រើប្រយុទ្ធជាច្រើនដែល Chelsea បានកំណត់ថាជាគោលដៅផ្ទេរនៅរដូវក្តៅនេះ ខណៈដែលគ្រូបង្វឹក Mauricio Pochettino បានប្ដេជ្ញាថានឹងជួយអោយក្រុមមួយនេះត្រលប់មករកភាពល្អប្រសើរឡើងវិញ។
Michael Olise កំពុងទាក់ទាញចំណាប់អារម្មណ៍ពី Chelsea និង Manchester City ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ កីឡាករសញ្ជាតិបារាំងរូបនេះសាកសមនឹងទម្រង់លេងរបស់លោក Mauricio Pochettino ដែលកំពុងស្វែងរកកីឡាករបន្ថែមក្នុងក្រុមរបស់គាត់នៅមុនរដូវកាលក្រោយ។
Olise ទទួលបានការចាប់អារម្មណ៍ក្នុងអំឡុងពេលគាត់ចូលរួមជាមួយ Crystal Palace ហើយអាចត្រូវបានកំណត់សម្រាប់ការផ្ទេរទៅកាន់ក្លឹបកំពូលមួយក្នុងក្របខ័ណ្ឌ Premier League នៅរដូវក្តៅនេះ។ ជាមួយនឹង Noni Madueke ត្រូវបានគេរំពឹងថានឹងដើរជាតួឯកក្នុងរដូវកាលនេះសម្រាប់ក្រុមតោខៀវ ។ ចំពោះ Hakim Ziyech, Callum Hudson-Odoi និងសូម្បីតែ Raheem Sterling សុទ្ធតែប្រឈមមុខនឹងអនាគតមិនច្បាស់លាស់នៅ Stamford Bridge ។
ខណៈដែលក្រុមតោខៀវធ្វើបានយ៉ាងល្អក្នុងការកាត់បន្ថយកីឡាករក្នុងក្រុមដែលមានចំនួនលើស ដូច្នេះជាមួយនឹងអ្វីដែលត្រូវបាននិយាយដោយ football.london ចុងក្រោយបំផុតទាក់ទងនឹងការផ្ទេរដ៏មានសក្តានុពលរបស់ Pochettino សម្រាប់ Olise មកកាន់ Chelsea ។
កីឡាករសញ្ជាតិបារាំងរូបនេះ អាចមានតម្លៃប្រហែល 35 លានផោន។ យោងតាម GiveMeSport បានឲ្យដឹងថា «Crystal Palace មិនចង់លក់ទេ ប៉ុន្តែ Olise ខិតជិតក្នុងការយល់ព្រមលើលក្ខខណ្ឌជាមួយ Chelsea។»។
Chelsea និង Manchester City កំពុងបង្ហាញចំណាប់អារម្មណ៍លើការផ្លាស់ប្តូរសម្រាប់ខ្សែបម្រើស្លាបរបស់ Crystal Palace កីឡាករ Michael Olise នៅរដូវក្តៅនេះ នេះបើយោងតាមលោក Fabrizio Romano ។ កីឡាករជម្រើសជាតិបារាំងរូបនេះ ត្រូវបានគេអះអាងថាមានតម្លៃទិញផ្តាច់កុងត្រាមចំនួន 35 លានផោន ប៉ុន្តែមានភាពមិនប្រាកដប្រជាជុំវិញការផ្លាស់ប្តូរដោយសារតែរបួសសរសៃពួរដែលទើបនឹងកើតឡើងថ្មីៗនេះ៕