បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងអំពីរឿងរបស់កីឡាករ Ousmane Dembele ថាការសម្រេចចិត្តទាំងអស់ គឺអាស្រ័យទៅលើកីឡាករតែម្តង។
ក្លឹប PSG កំពុងជម្រុញក្នុងការផ្ទេរមួយនេះ ដោយហ៊ានចំណាយលុយ ៥០លានអឺរ៉ូបង់តម្លៃផ្តាច់កុងត្រារបស់ Dembele បន្ទាប់ពីក្លឹប OL បានបដិសេធនៅការផ្ទេរ Bradley Barcola ក្នុងតម្លៃ ៣០លានអឺរ៉ូ។
ការសម្រេចចិត្ត គឺអាស្រ័យទៅលើកីឡាករ Ousmane។ ចូលរួមជាមួយនឹងក្លឹប PSG នៅរដូវក្តៅនេះ ឫក៏បន្តកុងត្រាជាមួយនឹងក្លឹបនៅ Barcalona៕