បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានឈានដល់ការព្រមព្រៀងនៅកុងត្រាជាមួយនឹងក្លឹប AS Monaco សម្រាប់ខ្សែការពារ Axel Disasi ។
ការចរចាស្ថិតនៅតំណាក់កាលចុងក្រោយ ហើយអាចនឹងបោះត្រាផ្ទេរនៅសប្តាហ៍ក្រោយជាមួយនឹងក្លឹប Monaco នៅតម្លៃផ្ទេរ ១៥លានអឺរ៉ូ។ កីឡាករ Disasi ក៏បានយល់ព្រមនៅការផ្ទេរមួយនេះផងដែរ៕