អីយ៉ាស់!! ក្លឹបនៅអង់គ្លេសចង់ខ្ចីជើងខ្សែប្រយុទ្ធ Mbappe ពីក្លឹប PSG

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប Liverpool និង PSG កំពុងធ្វើការពិភាក្សាទៅលើឪកាសដែលអាចខ្ចីជើងតារាឆ្នើមសញ្ជាតិបារាំង។ សំណើរខ្ចីជើងនេះអាចមានរយៈពេល ១រដូវកាលពេញ ដោយក្លឹប Liverpool នឹងបង់នៅប្រាក់ឈ្នួលរបស់កីឡាករ។

ក្លឹប PSG បង្ហាញការអស់សង្ឃឹមដែលត្រូវលក់កីឡាករ Mbappe នៅរដូវក្តៅនេះ ក្រោយគាត់មិនព្រមបន្តកុងត្រាថ្មីជាមួយនឹងក្លឹប។ កីឡាករវ័យ ២៤ឆ្នាំនេះ ក៏បានបដិសេធនៅសំណើរផ្ទេរទៅកាន់ក្លឹប Al-Hilal បន្ទាប់ពីក្លឹប PSG បានទទួលនៅសំណើរតម្លៃ ២៥៩លានផោនពីក្លឹបខាងលើ។

គួរបញ្ជាក់ថាកុងត្រារបស់ Mbappe ជាមួយនឹងក្លឹប PSG នឹងផុតនៅរដូវក្តៅក្រោយ ហើយក្លឹបជឿជាក់ថាគាត់បានយល់ព្រមនៅសំណើរទៅចូលរួមជាមួយនឹងក្លឹប Real Madrid ដោយគ្មានតម្លៃខ្លួននៅឆ្នាំ២០២៤ខាងមុខ។ ដើម្បីអោយ Mbappe ចេញពីក្លឹបប៉ារីសនាពេលឥលូវ ហើយក៏ទទួលបានប្រាក់មួយចំនួនមកវិញផងនោះ ការអោយក្លឹប Liverpool ខ្ចីជើងអាចជាជម្រើសតែមួយគត់៕