បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាថ្នាក់ដឹកនាំរបស់ក្លឹប Al Nassr បានត្រៀមនឹងដាក់សំណើរតម្លៃ ៣៧លានអឺរ៉ូ សម្រាប់ការផ្ទេរ Sadio Mane។ ក្លឹបនៅអារ៉ាប៊ីសាអូឌីតជឿជាក់ថាអាចធ្វើអោយការផ្ទេរមួយនេះកើតឡើងបាន។
ការចរចាស្ថិតនៅដំណាក់កាលចុងក្រោយរវាងក្លឹបទាំង ២។ ភ្នាក់ងាររបស់ Mane កំពុងចរចាទៅលើលក្ខខណ្ឌកុងត្រាជាមួយនឹងក្លឹប Al Nassr៕