បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាថ្នាក់ដឹកនាំរបស់ក្លឹប Bayern បានណាត់ជួបជាមួយនឹងលោក Daniel Levy ដើម្បីពិភាក្សាទៅលើការផ្ទេរ Harry Kane។ ការជួបចរចាអាចនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រនេះ តាមការរំពឹងទុក។
គួរបញ្ជាក់ថាក្លឹប Bayern ត្រៀមនឹងពង្រឹងនៅសំណើររបស់ខ្លួនជាថ្មីម្តងទៀត ក្រោយសំណើរ ៨០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែមផ្សេងទៀត ត្រូវបានបដិសេធកាលពី ១៥ថ្ងៃមុន។ ក្នុងនោះក្លឹប PSG នឹងធ្វើការលើរឿងផ្ទេរ Harry លុះត្រាតែខាងក្លឹប Bayern ទទួលរងបរាជ័យ៕