Paulo Dybala បា​នប​ដិ​សេ​ដ​ក្លឹ​ប​ជា​ច្រើន ហើយ​សម្រេច​ធ្វើ​រឿង​នេះ​!

0

កីឡាករ Paulo Dybala ត្រៀម​នឹង​បន្ត​កុងត្រា​ជាមួយ AS Roma បើ​ទោះបីជា​មានការ​ចាប់អារម្មណ៍​ពី Chelsea, Newcastle United និង Saudi Arabia ដូចដែល​បាន​រាយការណ៍​ដោយ Calciomercato ក៏​ដោយ​។

កិច្ចព្រមព្រៀង​បច្ចុប្បន្ន​របស់​កីឡាករ​អា​ហ្ស​ង់​ទី​ន ដំណើរការ​រហូត​ដល់​ខែមិថុនា ឆ្នាំ 2025 ជាមួយនឹង​លក្ខខណ្ឌ​ផ្តាច់​កុងត្រា 12 លាន​អឺ​រ៉ូ​សម្រាប់​ក្រុម​អ៊ី​តា​លី ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ Dybala ហាក់ដូចជា​ពេញចិត្ត​នឹង​នៅ Stadio Olimpico ។

យោង​តាម Calciomercato បង្ហើប​ថា​កិច្ចព្រមព្រៀង​ការ​បន្ត​កុងត្រា​នេះ នឹង​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ 2026 ហើយ​ក៏​មាន​ជម្រើស​ក្នុង​ការ​បន្ត​វា​សម្រាប់​រដូវ​កាល​មួយទៀត​ផង​ដែរ​៕