បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានដាក់សំណើរផ្លូវការណ៍លើដំបូងទៅកាន់ក្លឹប Atalanta សម្រាប់ការផ្ទេរ Hojlund ជាមួយនឹងកញ្ចប់ថវិកា ៦០លានអឺរ៉ូ។
យុទ្ធសាស្ត្រក្នុងសំណើរនោះគឺ ៥០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ១០លានអឺរ៉ូ។ ខណៈក្លឹប Atalanta ចង់បានតម្លៃ ៧០លានអឺរ៉ូសម្រាប់ការផ្ទេរមួយនេះ។
ក្នុងនោះក្លឹប PSG នៅតែបន្តតាមសួរក្រុមភ្នាក់ងាររបស់កីឡាករ Hojlund។ ខណៈពេលដែលក្លឹប Man Utd បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាកររួចរាល់ហើយ៕