អតីតខ្សែបម្រើស្លាបរបស់ក្លឹប Real Madrid កីឡាករ Eden Hazard ត្រូវបានគេរាយការណ៍មកថា បានបដិសេធឱកាសចូលរួមជាមួយ Lionel Messi នៅក្លឹប Inter Miami ខណៈដែលគាត់ចង់ចូលរួមជាមួយក្លឹបនៅទ្វីបអឺរ៉ុប។
កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បានក្លាយជាកីឡាករគ្មានតម្លៃខ្លួនបន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Real Madrid ត្រូវបានបញ្ចប់មុនមួយឆ្នាំ។ មានសេចក្តីរាយការណ៍ថា Inter Miami ជាក្លឹបនៅក្របខណ្ឌ MLS ដែលមានសហកម្មសិទ្ធិគឺលោក David Beckham មានបំណងចង់ឱ្យកីឡាកររូបនេះលេងជាមួយ Messi, Sergio Busquets និង Jordi Alba ។
Hazard ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ប្រទេសបែលហ្ស៊ិកជាមួយនឹងក្លឹប Anderlecht ប៉ុន្តែក្លឹបបានច្រានចោលការផ្លាស់ប្តូរសម្រាប់អតីតខ្សែប្រយុទ្ធ Chelsea និង Real Madrid រូបនេះ៕