ក្លឹប ២នេះ ចេញមកប្រជែងគ្នាយកកីឡាករ Denis Zakaria

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងក្លឹប AS Monaco នឹងដាក់សំណើរដំបូងក្នុងការផ្ទេរយក Denis Zakaria ពីក្លឹប Juventus។ គាត់បានក្លាយជាគោលដៅចំបង់របស់ក្លឹប ដោយសារតែលោក Adi Hutter បានស្គាល់នៅកីឡាករយ៉ាងច្បាស់។

មានក្លឹបជាច្រើនចង់បាន Zakaria។ ក្នុងនោះ West Ham ក៏បានចរចាជាមួយនឹងក្លឹប​Juventus ក្នុងការចុះហត្ថលេខាយកគាត់ផងដែរ។ ការសម្រេចចិត្តផ្ទេរ គឺអាស្រ័យទៅលើកីឡាករ៕