បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាបន្ទាប់ពីយកបាន Moussa Dembele ដោយគ្មានតម្លៃខ្លួនពីក្លឹប OL មក។ នៅពេលនេះក្លឹប Al Ettifaq នឹងត្រៀមបញ្ចប់នៅការផ្ទេរយក Jack Hendry ពិក្លឹប Club Brugge ម្នាក់ទៀត។
ការធ្វើតេស្តសុខភាពរួចរាល់ហើយ ឯកសារក្នុងការផ្ទេរ Hendry និង Dembele ក៏រួចរាល់ហើយ។ ពួកគេនឹងមកចូលរួមជាមួយនឹងក្លឹបរបស់លោក Steven Gerrard។
សម្រាប់គោលដៅបន្ទាប់របស់ក្លឹប Al Ettifaq គឺកីឡាករ Jordan Henderson របស់ក្លឹប Liverpool ដែលអាចនដឹងលទ្ធផលនាពេលឆាប់ៗខាងមុខនេះ៕