បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Liverpool បាននឹងកំពុងបញ្ចុះបញ្ចូលក្លឹប Southampton សម្រាប់ការផ្ទេរកីឡាករ Romeo Lavia។ សម្រាប់ការចរចាជាមួយនឹងខាងកីឡាករត្រូវបានធ្វើឡើងច្រើនខែមកហើយ។
ក្នុងនោះលោក Jason Wilcox កំពុងដឹកនាំកិច្ចពិភាក្សាសម្រាប់ Southampton ហើយទាមទារនៅកញ្ចប់ផ្ទេរប្រមាណ ៥០ លានផោន។ កីឡាករ Lavia នៅតែជាគោលដៅសំខាន់របស់ក្លឹប Liverpool ដដែរ៕