បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងកីឡាករ Rasmus Hojlund និងភ្នាក់ងាររបស់គាត់ ទៅលើកុងត្រារយៈពេល ៥ឆ្នាំរហូតដល់ឆ្នាំ ២០២៨។
នៅក្នុងនោះកុងត្រាក៏មានបញ្ចូលនៅលក្ខខណ្ឌបន្តនៅកុងត្រានៅឆ្នាំបន្ទាប់ផងដែរ។
ក្នុងនោះក្លឹប Man United នឹងធ្វើការដាក់សំណើរនៅសប្តាហ៍នេះ ប៉ុន្តែតម្លៃផ្ទេរពិតប្រាកដ ប្រហែលមិនមែន ៩០លានអឺរ៉ូននោះទេ៕