បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែការពារ Igor បានធ្វើតេស្តសុខភាពរួចរាល់ក្នុងនាមជាកីឡាកររបស់ក្លឹប Brighton។
គាត់នឹងធ្វើការចុះហត្ថលេខារយៈពេល ៤ឆ្នាំ គឺរហូតដល់ឆ្នាំ២០២៧។ តម្លៃផ្ទេរប្រមាណ ១៧លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៣លានអឺរ៉ូ និងមានបញ្ចូលនៅលក្ខខណ្ឌពេលលក់សម្រាប់ក្លឹប Fiorentina ទៀត៕