Kudus មាន​លក្ខខណ្ឌ​ពីរ សម្រាប់​ក្លឹ​ប​ដែល​ចង់បាន​គាត់

0

កីឡាករ Mohammed Kudus បាន​ក្លាយជា​គោលដៅ​ផ្ទេរ​សម្រាប់ Arsenal និង Chelsea នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ​បាន​កំណត់​ការ​ទាមទារ​សំខាន់​ៗ​ចំនួន​ពីរ​ទាក់ទង​នឹង​ការ​ចុះ​ហត្ថា​លេខា​លើ​រូប​គាត់ ។

Kudus បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​កាន់​ក្រុម​ដែល​ចង់បាន​គាត់​ថា ក្រុម​ត្រូវ​ធានា​ថា​គាត់​អាច​បង្ហាញខ្លួន​ជា​ទៀងទាត់​នៅ​លើ​ទីលាន និង​អាច​អភិវឌ្ឍន៍​ខ្លួន​បន្ថែម​ទៀត​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់ បន្ទាប់​ពី​ចាក​ចេញពី Ajax ។ កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​តម្លៃ​ផ្ទេរ​ចំនួន 40 លាន​ផោន​ទៅ​កាន់​ក្របខ័ណ្ឌ Premier League នៅ​រដូវក្តៅ​នេះ ដោយ​គូប្រជែង​នៅ​ទីក្រុង​ឡុ​ង​ដ៍​ទាំង​ពីរ​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​រូបគេ​។

កាលពី​រដូវ​កាល​មុន កីឡាករ​វ័យក្មេង​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន 18 គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ចំនួន 7 ដង​ក្នុង​ការ​បង្ហាញខ្លួន 40 ប្រកួត​សម្រាប់​ក្រុម Ajax ។

កិច្ចសន្យា​បច្ចុប្បន្ន​របស់ Kudus នឹង​ត្រូវ​ផុតកំណត់​នៅ​ឆ្នាំ 2025 ប៉ុន្តែ​ក្លឹ​ប​ជា​ច្រើន​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប កំពុង​តាមដាន​ស្ថានភាព​របស់​គាត់​នៅ​មុន​រដូវ​កាល​ក្រោយ រួម​មាន​ក្លឹ​ប​ជា​ច្រើន​ដូច​ជា Arsenal, Chelsea, Bayern Munich និង Paris Saint-Germain​។ សមត្ថភាព​របស់​កីឡាករ​វ័យ 22 ឆ្នាំ​ក្នុង​ការ​លេង​នៅ​តំបន់​ប្រយុទ្ធ និង​ខ្សែបម្រើ​ធ្វើ​ឱ្យ​គាត់​ក្លាយជា​កីឡាករ​ដែល​ទាក់ចិត្ត​លោក Mikel Arteta៕