PSG នឹងធ្វើការបញ្ចុះបញ្ចូលក្លឹប OL អោយលក់កីឡាករម្នាក់នេះអោយខ្លួន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប PSG កំពុងរៀបចំផែនការក្នុងការផ្ទេរយកកីឡាករ Bradley Barcola ដែលគាត់មានឈ្មោះនៅក្នុងបញ្ជីក្លឹបចង់បានផងដែរ។

ក្នុងនោះក្លឹប​ PSG មានភាពវិជ្ជមានក្នុងការទំនាក់ទំនងជាមួយនឹងខាងកីឡាករ ហើយនឹងព្យាយាមក្នុងការចរចាជាមួយនឹងក្លឹប OL សម្រាប់ការផ្ទេរ Barcola។ ខណៈក្លឹប OL ចង់រក្សាគាត់ទុកនៅក្លឹបបន្តទៀត៕