បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Sadio Mane បានទទួលយកនៅលក្ខខណ្ឌក្នុងការចរចាសម្រាប់ការផ្ទេរទៅកាន់លីគអារ៉ាប៊ីសាអូឌីត។ ក្លឹប Al Nassr កំពុងធ្វើការលើរឿងនេះ ដើម្បីអោយការផ្ទេរទទួលបានសម្រេច។
គួរបញ្ជាក់ថា Mane ចង់បន្តស្នាក់នៅ ប៉ុន្តែខាងក្លឹប Bayern បានជម្រុញអោយគាត់ស្វែងរកនៅដំណោះស្រាយ និងចាកចេញ។
នៅពេលនេះ Sadio ពិតជាបានពិចារណាទៅលើការផ្ទេរទៅអារ៉ាប៊ីសាអូឌីត។ គាត់នឹងធ្វើការចរចាទៅលើលក្ខខណ្ឌរបស់កុងត្រាជាមួយនឹងក្លឹប Al Nassr៕