បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Moussa Diaby បានយល់ព្រមផ្ទេរទៅកាន់ក្លឹប Aston Villa ហើយ។ ខ្សែប្រយុទ្ធស្លាបមួយនេះបាននិយាយយល់ព្រមជាមួយនឹងក្លឹប Villa ហើយគាត់ក៏ចង់ចូលរួមជាមួយនឹងគម្រោងរបស់លោក Unai Emery ផងដែរ។
ក្នុងនោះក្លឹប Villa នឹងត្រូវបង់ប្រាក់ប្រមាណ ៥០លានអឺរ៉ូទៅកាន់ក្លឹប Leverkusen សម្រាប់ការផ្ទេរ Diaby។ កីឡាករ Diaby សុខចិត្តជ្រើសរើសយកក្លឹប Villa ដោយចោលនៅសំណើររបស់ក្លឹប Al Nassr ៕