ក្លឹបមួយនេះនឹងដាក់សំណើរក្នុងការផ្ទេរ Ramsus Hojlund នាពេលឆាប់ៗខាងមុខនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Man United នឹងដាក់សំណើរបើកមួយទៅកាន់ក្លឹប Atalanta សម្រាប់ការផ្ទេរខ្សែប្រយុទ្ធ Ramsus Hojlund នាពេលឆាប់ៗខាងមុខ។

ក្លឹប Man United ចង់ចៀសវាងនៅការលួចឆក់យកការផ្ទេរកីឡាករម្នាក់នេះពីក្លឹប PSG ខណៈពេលដែល PSG នៅតែនិយាយអំពីកីឡាកររូបនេះជាមួយក្រុមការងាររបស់ខ្លួន។

គួរបញ្ជាក់ថា Hojlund បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប United ដូចដែលបានបញ្ជាក់កាលពីពេលកន្លងមក៕