បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Aston Villa នៅតែមានសុទិដ្ឋិនិយម ចំពោះការផ្ទេរ Moussa Diaby ទោះបីជាក្លឹប Al Nassr ទើបតែដាក់សំណើរថ្មីកាលពីដើមសប្តាហ៍នេះ។
ក្នុងនោះក្លឹប Villa បានទទួលនៅភ្លើងខៀវពីកីឡាករ Diaby កាលពីសប្តាហ៍មុន ដោយគាត់ចាប់អារម្មណ៍ចំពោះលីគអង់គ្លេស និងគម្រោងរបស់លោក Unai Emery។ ក្លឹប Villa នឹងជម្រុញយកឈ្នះទៅលើក្លឹប Al Nassr ចំពោះការផ្ទេរមួយនេះ៕