បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងលម្អិតបន្ថែមទៀតជុំវិញការផ្ទេរកីឡាករ Xavi Simons ទៅកាន់ក្លឹប RB Leipzig ក្នុងលក្ខខណ្ឌខ្ចីជើង។ ដោយកុងត្រាខ្ចីជើងពីក្លឹប PSG ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៤។
ការធ្វើតេស្តសុខភាពនឹងធ្វើឡើងនៅក្នុងរយៈពេល ២៤ម៉ោងខាងមុខទៀត បន្ទាប់មកជាការចុះហត្ថលេខាទៅលើកុងត្រា។ ក្នុងកុងត្រានោះ គឺមិនមានបញ្ចូលនៅលក្ខខណ្ឌទិញផ្តាច់នោះទេ។ ដូច្នេះ Xavi Simons នឹងត្រូវវិលត្រលប់មកកាន់ក្លឹប PSG វិញនៅរដូវក្តៅក្រោយ៕