បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាសំណើរផ្ទេរលើកទីមួយរបស់ក្លឹប Al Ahli ទៅលើកីឡាករ Riyad Mahrez កាលពីយប់ថ្ងៃចន្ទ ដែលមានតម្លៃផ្ទេរ ១៨លានផោន បូកនឹងតម្លៃបន្ថែម ៥លានផោន ត្រូវបានបដិសេធដោយក្លឹប Manchester City។
ក្នុងនោះក្លឹប City ទាមទារតម្លៃ ៣០លានផោន ដើម្បីអាចធ្វើការផ្ទេរមួយនេះបានជោគជ័យ។ ដោយឡែកក្លឹប Al Ahli មានការជឿជាក់ខ្លាំងថាអាចធ្វើអោយការផ្ទេរមួយនេះសម្រេចបាន៕