កីឡាករ Morata អាចនឹងត្រូវរើសយកក្លឹបមួយ ក្នុងចំណោម ៤នេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Alvaro Morata បាននឹងទទួលការចាប់អារម្មណ៍កាន់តែខ្លាំងពីក្លឹប Inter, Roma និងក្លឹបចំនួន ២ពីខាងក្លឹបនៅអារ៉ាប់។ សម្រាប់កីឡាករមិនទាន់ផ្តល់នៅភ្លើងខៀវសម្រាប់ក្លឹបណាមួយនោះទេ។

គួរបញ្ជាក់ថា គាត់នៅតែស្វែងរកនៅជម្រើសរបស់ខ្លួន ហើយគាត់នឹងអាចធ្វើការសម្រេចចិត្តនៅថ្ងៃក្រោយសម្រាប់រឿងនេះ។ ហើយខាងក្លឹប Atletico Madrid ចង់បានតម្លៃប្រមាណ​២០លានអឺរ៉ូ ទៅលើការផ្ទេររូបគាត់៕