ព្រះសីហនុ៖ លោកអភិបាលក្រុងព្រះសីហនុបានឲ្យដឹងថា ករណីខ្យល់កន្ត្រាក់ខ្លាំង បណ្តាលឲ្យបាក់រលំខ្លោងទ្វារស្វាគមន៍មួយផ្ទាំងតាមផ្លូវកន្ទុយនាគ (ចំណុចចូលពីផ្លូវ៥០២) ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីវេលាម៉ោងជិត ៥ព្រឹក នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។
បើយោងតាមលោកអភិបាលក្រុងបញ្ជាក់ថា ហេតុការណ៍នេះប៉ះពាល់លើម៉ូតូ១គ្រឿង ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ នៅតែបន្តអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយត្ន័ពេលមានភ្លៀង ខ្យល់កើតឡើងម្តងៗ៕
ប្រភព៖ Huy Bunleng News