ការផ្ទេរ Rice មកកាន់ Arsenal បានបង្កើតនៅកំណត់ត្រាដល់ទៅ ២

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការផ្ទេរ Declan Rice មកកាន់ក្លឹប Arsenal បានបំបែកនៅកំណត់ត្រាផ្ទេរថ្លៃបំផុតរបស់ក្លឹប ជាមួយនឹងតម្លៃផ្ទេរ ១០០លានផោន បូកនឹងតម្លៃបន្ថែម ៥លានផោនទៀត។

ក្នុងនោះ Rice ក៏បានក្លាយជាកីឡាករអង់គ្លេសម្នាក់ដែលមានតម្លៃថ្លៃជាងគេនៅក្នុងប្រវត្ថិសាស្ត្រ។

ជាមួយគ្នានេះ Rice នឹងត្រូវពាក់អាវលេខ ៤១ នៅក្លឹប Arsenal ហើយគាត់ចុះកុងត្រាដល់ខែមិថុនា ឆ្នាំ២០២៨ ជាមួយនឹងលក្ខខណ្ឌបន្តនៅរដូវកាលបន្ទាប់៕