តោះ!! មកដឹងលម្អិតអំពីតម្លៃផ្ទេរកីឡាករ Tijjani Reijnders ពី AZ មកកាន់ AC

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាបន្ថែមទៀតអំពីការផ្ទេរ Tijjani Reijnders មកកាន់ក្លឹប AC Milan។ ការព្រមព្រៀងគ្នាដោយពាក្យសំដីត្រូវបានធ្វើឡើងនៅនឹងកន្លែងជាមួយក្លឹប AZ ក្នុងតម្លៃ ២០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម។ ហើយសម្រាប់សំណើរផ្លូវការណ៍នឹងដាក់នៅដើមសប្តាហ៍ក្រោយ។

ក្នុងការការផ្ទេរ ត្រូវបានព្រមព្រៀងនៅនឹងកន្លែង ខណៈកីឡាករចង់ផ្ទេរមកកាន់ Milan តែមួយប៉ុណ្ណោះ។ សម្រាប់ការធ្វើតេស្តសុខភាពត្រូវបានកំណត់ពេលវេលាធ្វើ អាចនឹងនៅដើមសប្តាហ៍ក្រោយនេះ៕