Fabinho សម្រេចចិត្តធ្វើរឿងនេះភ្លាមៗ ក្រោយទើបព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Al Ittihad

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Fabinho មិនបានធ្វើដំណើរទៅអាឡឺម៉ង់ជាមួយនឹងមិត្តរួមក្រុម Liverpool នោះទេ ដោយសារតែការពិភាក្សាជាមួយនឹងក្លឹប Al Ittihad។ លក្ខខណ្ឌផ្ទាល់ខ្លួនបានព្រមព្រៀងគ្នារួចរាល់ហើយ។

ចំណែក Jordan Henderson នឹងធ្វើដំណើរទៅអាឡឺម៉ង់ជាមួយនឹងក្រុម បន្ទាប់ពីគាត់ក៏បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Al Ettifaq ប៉ុន្តែក្លឹបទាំង២ មិនទាន់ព្រមព្រៀងគ្នាទៅលើតម្លៃផ្ទេរនោះទេ៕