ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន តាមដីកាបង្គាប់

0

មណ្ឌលគិរី​៖ កាលពី​វេលា​ម៉ោង ១២​និង​២៩​នាទី ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ២០២៣ នៅ​ត្រង់​ចំណុច​ផ្ទះ​របស់​ឈ្មោះ អ៉ឹ​ម ព្រិច ភេទ​ប្រុស ស្ថិត​ក្នុងភូមិ​ដោះ​ក្រមុំ សង្កាត់​សុខ​ដុ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ កម្លាំង​សមត្ថកិច្ច​ផ្នែក​ជំនាញកា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​អន្តរាគមន៍ កម្លាំង​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទាំង​៤​សង្កាត់ និង​មានការ​ចូលរួម​ពី​លោកស្រី នេ​ត ឆៃ​យ៉ា​ជា​ចៅសង្កាត់​សុខដុម លោក សំ សុខ​អាន ជា​អនុ​ភូមិ​ដោះ​ក្រមុំ និង​មានការ​សម្របសម្រួល​ពី លោក អ៊ា​ង សុគន្ធ ព្រះ​រា​អាជ្ញា​រង​អម នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី ។

កម្លាំង​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​តាម​ដីកា​របស់​តុលាការ​មាន​ចំនួន ០២​ច្បាប់ ដូច​ខាងក្រោម ៖

១.​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន លេខ ១៦​ដ​.​ច​.​ន​/២៣ ចុះ​ថ្ងៃ​ទ​១០ ខែមីនា ឆ្នាំ​២០២៣ ចេញ​ដោយ​លោក​ថា​ន់ ឡេ​ង ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី ។

២.​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន លេខ ៣០/២២ ចុះ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២២ ចេញ​ដោយ​លោក ចាន់ សុភា​រ៉ា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​។ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ចំការ​តែ និង​ភូមិ​កណ្ដាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ទៅ​ដល់​ចំណុច​ផ្ទះ​របស់​ឈ្មោះ អ៉ឹ​ម ព្រិច ភេទ​ប្រុស ស្ថិត​ក្នុងភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

ករណី​ខាងលើ​នេះ ជន​ស​ង្ស័​ខាងលើ បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​សមត្ថកិច្ច​យើង ដោយ​គប់​និង​កំណាត់​ដែក​ស​សៃ​ថ្នាំងអំពៅ គប់​និង​ដាវ​, ពូថៅ​, កាំបិត​ស្នៀត​ស្តាំ និង​គប់​សម្ភារ​:​ផ្សេង​ៗ​ជា​ច្រើន​ទៀត ហើយ​បាន​បាញ់​និង​ចម្ពាមកៅស៊ូ ប្រើ​គ្រាប់ឃ្លី​ជា​ច្រើន​គ្រាប់ បណ្តាល​អោយ​មាន​របួសស្រាល​ដល់​កម្លាំង​សមត្ថកិច្ច​ចំនួន​មួយ​រូប និង​ចាក់​សាំង​ដុត​ផ្ទះ​របស់​ឪពុក​ម្តាយ​ចោល ដោយ​សម្ថ​កិច្ច​យើង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ២​គ្រឿង បាញ់​ពន្លត់​ទាន់​ពេលវេលា ទើប​រលត់​បាន​ទាំងស្រុង (​ផ្ទះ​រង​ការ​ខូចខាត​បន្តិចបន្តួច​)​។

ករណី​ខាងលើ​នេះ យើង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់ មានឈ្មោះ អ៉ឹ​ម ព្រិច ហៅ​ព្រិច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ដោះ​ក្រមុំ​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

ក្នុង​ការ​បង្ក្រាប​នេះ យើង​បាន​ធ្វើការ​ត្រួតពិនិត្យ ជាក់ស្តែង​នៅ​នឹង​កន្លែង​កើតហេតុ បានឃើញ និង​ចាប់​យក​សម្ភារៈ​វត្ថុ​មួយ​ចំនួន​ដូច​ខាងក្រោម​៖

១. សង្ស័យ​ជា​សារធាតុ​ញៀន​មាន​សណ្ឋាន​ជា​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០៦​កញ្ចប់​តូច (​នៅ​ក្នុង​កញ្ចប់​បារី​)
២. អាវុធ​កែ​ច្នៃ​បាញ់​គ្រាប់​បា​ដាង ចំនួន ០១​ដើម
៣. ចម្ពាមកៅស៊ូ​ចំនួន ០១
៤. ដាវ​ចំនួន ០១​ដើម
៥. កាំបិត​ចំនួន ០៣​ដើម (​កាំបិត​ផ្គាក់ ០២​ដើម កាំបិត​ស្នៀត ០១​ដើម​)
៦. ពូថៅ​ចំនួន ០១
៧.​ទូរស័ព្ទ ០១​គ្រឿង ម៉ាក​Oppo ពណ៌​ក្រហម
៨. ឧបករណ៍​កែ​ឆ្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀនមួយ​ចំនួន​។

ករណី​ខាងលើ​នេះ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​រួចរាល់ នៅ​ថ្ងៃ​ទី​១៤ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៣ ចំណែក​សម្ភារៈ​វត្ថ​តាង​ទាំងអស់ កម្លាំង​ការិយាល័យ​និង​កម្លាំង​អធិការដ្ឋាន​នគ​បាល​ក្រុង កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ