បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Dusan Vlahovic ជាជម្រើសមួយនៅក្នុងបញ្ជីកីឡាករដែលក្លឹប PSG ចង់បាន។
ក្នុងនោះត្រូវបានគេដឹងថាក្លឹប PSG បានធ្វើការទំនាក់ទំនងទៅកាន់ក្លឹប Juventus នៅថ្ងៃនេះ ដើម្បីសាកសួរអំពីតម្លៃ និងលក្ខខណ្ឌក្នុងការផ្ទេរ Vlahovic។
គួរបញ្ជាក់ថាក្លឹប Juventus នឹងអនុញ្ញាតអោយគាត់ចាកចេញលុះត្រាតែមានសំណើរដ៏សំខាន់មួយ។ មិនមែនជាការសុំខ្ចីជើងនោះទេ៕