បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Laporta បាននិយាយថា “Messi នឹងមកលេងនៅក្លឹប Barca នៅថ្ងៃណាមួយវិញទេ? វាពិតជាពិបាកណាស់នៅពេលនេះ ដូច្នេះអ្នកគួរសួរទៅកាន់ Leo… ពួកយើងចង់អោយរឿងនេះកើតឡើង ប៉ុន្តែវាមិនអាចទៅរួច”។
លោក Laporta បានបន្ថែមទៀតថា “គាត់តែងតែចង់លេងនៅក្នុងទម្រង់កំពូល ប៉ុន្តែខ្ញុំមិនអាចនិយាយដោយខ្លួនឯងនោះទេ ដែលថាគាត់អាចនឹងមកលេងអោយ Barca ម្តងទៀត”៕