កីឡាករ Hector Bellerin បានសម្រេចចិត្តត្រលប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Betis មានឈានដល់ការព្រមព្រៀងជាមួយនឹងក្លឹប Leeds United ក្នុងការផ្ទេរ Marc Roca ក្នុងលក្ខខណ្ឌខ្ចីជើង ដោយមានជម្រើសក្នុងការទិញផ្តាច់។

ក្នុងនោះកីឡាករ Hector Bellerin ក៏បានយល់ព្រមនៅលក្ខខណ្ឌជាមួយនឹងក្លឹប Betis កាលពីមួយថ្ងៃមុន ដោយគាត់បានត្រៀមខ្លួនរួចហើយក្នុងការត្រលប់មកកាន់ក្លឹបវិញ។

គួរបញ្ជាក់ថាក្លឹប Betis នឹងធ្វើការលើការងារផ្សេងៗអោយរួចរាល់ មុននឹងប្រកាសពីការចុះហត្ថលេខាយកកីឡាករថ្មី៕