ទំហំទឹកប្រាក់ប៉ុណ្ណឹងហើយ នៅតែមិនទាន់គ្រប់អ្វីដែល Spurs ចង់បានទៀត

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham គ្មានបំណងណាមួយក្នុងការទទួលយកនៅសំណើរផ្ទេរក្នុងតម្លៃ ៨០លានអឺរ៉ូ សម្រាប់ការផ្ទេរកីឡាករ Harry Kane នោះទេ។ តាមប្រភពជិតស្និទ្ធិពីខាងក្លឹប Spurs បានអោយដឹងថា ទំហំទឹកប្រាក់មួយនេះមិនគ្រប់គ្រាន់សម្រាប់ធ្វើអោយមានការផ្ទេរមួយនេះទេ។

គួរបញ្ជាក់ថាក្លឹប Bayern ចង់បាន Kane ខណៈពេលដែលពួកគេនៅតែសង្ឃឹមថាអាចធ្វើអោយការផ្ទេរមួយនេះកើតឡើងបាន៕