បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Dusan Vlahovic អាចនឹងចាកចេញពីក្លឹប Juventus ប៉ុន្តែក្នុងលក្ខខណ្ឌដែលទទួលបាននៅសំណើរសំខាន់ប៉ុណ្ណោះ។
គាត់ជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោម ៤នាក់ ដែលក្លឹប PSG កំពុងពិចារណាចង់បាន។ ដោយឡែកក្លឹប Chelsea មិនទាន់មានការចរចាចំពោះការផ្ទេរ Vlahovic នោះទេ។
គួរបញ្ជាក់ថាក្លឹប Chelsea និង Bayern កោតសរសើរនៅសមត្ថភាពរបស់ខ្សែប្រយុទ្ធ Dusan ប៉ុន្តែពួកគេមិនទាន់បើការពិភាក្សាជាមួយខាង Juventus នោះទេ៕