បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Sporting និង Coventry បានឈានដល់ការព្រមព្រៀងគ្នាក្នុងតម្លៃ ២៤លានអឺរ៉ូ ទៅលើការផ្ទេរ Viktor Gyokeres។
នៅសល់តែលក្ខខណ្ឌក្នុងការបង់ប្រាក់ទៀតប៉ុណ្ណោះ នោះឯកសារអាចត្រូវចុះហត្ថលេខាបានហើយ។ នេះជាការជោគជ័យមួយរបស់ក្លឹប Sporting ក្រោយក្លឹបជាច្រើនចង់បាន Gyokeres ៕