លោក Eddie Howe កំពុងជម្រុញអោយមានការផ្ទេរយកកីឡាកររូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការចរចាកំពុងធ្វើឡើង ដើម្បីអាចនាំយកកីឡាករ Harvey Barnes មកកាន់ទឹកដី Newcastle។ ការពិភាក្សានៅបន្ត ខណៈកីឡាករជម្រុញអោយមានការផ្ទេរមួយ ហើយលោក Eddie Howe ចង់បាន Barnes ដូចគ្នា។

ការផ្ទេរនៅមិនទាន់រួចរាល់នោះទេ ខណៈក្លឹបនៅធ្វើការបញ្ចាក់អោយច្បាស់សម្រាប់ព័ត៌មានលម្អិតមួយចំនួន៕