បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Ajax បានចេញនៅសេចក្តីជូនដំណឹងថា៖
“កាលពីថ្ងៃសុក្រកន្លងមក លោក Edwin va der Sar មានបញ្ហាហូរឈាមនៅក្នុងខួរក្បាលរបស់គាត់។ ហើយឥលូវនេះ គាត់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីធ្វើការព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយស្ថិតនៅក្នុងស្ថានភាពអាចគ្រប់គ្រង់បាន។ នៅពេលដែលទទួលបានព័ត៌មានបន្ថែមទៀត ក្លឹបនឹងធ្វើការជូនដំណឹងជាថ្មីម្តងទៀត”៕