Mbappe ចាប់អារម្មណ៍ទៅលើក្លឹបមួយនេះ ប៉ុន្តែមិនមែន Real Madrid នោះទេ

0

បរទេស៖ អនាគតរបស់កីឡាករ Mbappe នៅក្លឹប PSG កំពុងស្ថិតនៅក្នុងបញ្ហា បន្ទាប់ពីក្លឹបបានប្រាប់គាត់អោយធ្វើការជ្រើសរើសរវាងបន្តកុងត្រាថ្មីជាមួយនឹងក្លឹប ឫក៏ត្រូវក្លឹបលក់ចេញនៅរដូវក្តៅនេះ។ ក្លឹប Real Madrid មានការចាប់អារម្មណ៍ទៅលើរូបគាត់អស់រយៈពេលយ៉ាងយូរមកហើយ ក្នុងនោះវាក៏ជាគោលបំណងរបស់កីឡាករផងដែរ។ ប៉ុន្តែក្លឹប Liverpool ក៏ចង់បានកីឡាករសញ្ជាតិបារាំងរូបនេះផងដែរ។

ហើយបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាតារាឆ្នើមសញ្ជាតិបារាំងរូបនេះ បានបង្ហាញការចាប់អារម្មណ៍ទៅលើក្លឹប Arsenal ជាជាងក្លឹបហង្សក្រហម ដោយសារតែឃើញនៅការអភិវឌ្ឍន៍របស់ក្លឹបនេះក្រោមការដឹកនាំរបស់លោក Mikel Arteta ហើយគាត់បានជូយក្លឹបមួយនេះអោយឡើងមកនាំមុខក្នុងកំពូលតារាលីគអង់គ្លេសជាថ្មីម្តងទៀត ក្រោយការឈរកំពូងតារាងលើកចុងក្រោយតាំងពីឆ្នាំ២០០៤មក៕