Arsenal កំណត់ពេលធ្វើតេស្តសុខភាព Rice ហើយនឹងចុះហត្ថលេខាលើកុងត្រា

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal បានធ្វើការកក់នៅពេលវេលាធ្វើតេស្តសុខភាពកីឡាករ Declan Rice នៅថ្ងៃសុក្រនេះ។ ការចុះហត្ថលេខានឹងធ្វើឡើងនៅថ្ងៃស្អែកបន្ទាប់ពីធ្វើតេស្តសុខភាពរួច។

ក្នុងនោះឯកសារកំពុងត្រូវបានពិនិត្យ ហើយអាចនឹងធ្វើការចុះហត្ថលេខាក្នុងរយៈពេល ២៤ម៉ោង រវាងក្លឹប Arsenal និង West Ham។

តម្លៃផ្ទេរបំបែកកំណត់ត្រារបស់ក្លឹប នឹងត្រូវធ្វើការប្រកាសនៅពេលឆាប់ៗ៕