បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter បានធ្វើការជួបដោយផ្ទាល់ជាមួយនឹងភ្នាក់ងាររបស់កីឡាករ Anatolij Trubin ទាក់ទងនឹងការផ្ទេរ ដោយសារអ្នកចាំទីរូបនេះស្ថិតនៅក្នុងបញ្ជីរបស់ក្លឹប Inter។
ក្នុងនោះ Trubin គឺជាអ្នកចាំម្នាក់ក្នុងក្រោម ៣នាក់ផ្សេងទៀតដែលក្លឹប Inter ពិចារណា ដោយនៅរង់ចាំតែការវិវត្តន៍នៃការផ្ទេរអ្នកចាំទី Onana ប៉ុណ្ណោះ៕