បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AC Milan កាន់តែខិតជិតក្នុងការផ្ទេរយក Christian Pulisic។ បន្ទាប់ពីលក្ខខណ្ឌផ្ទាល់ខ្លួនត្រូបានព្រមព្រៀងគ្នា ហើយកីឡាករជម្រុញអោយមានការផ្ទេរមួយនេះតាំងពីសប្តាហ៍មុន ស្របពេលដែលក្លឹបក៏កាន់តែខិតជិតលើការព្រមព្រៀងតម្លៃផ្ទេរផងដែរ។
ក្នុងនោះសំណើរលើកទី២ ដែលមានតម្លៃ ២២លានអឺរ៉ូត្រូវបានដាក់ទៅកាន់ក្លឹប Chelsea ហើយការពិភាក្សាក៏បានឈានដល់ដំណាក់កាលចុងក្រោយផងដែរ។ ជាមួយគ្នានេះក្លឹប AC Milan ក៏កំពុងធ្វើការលើការផ្ទេរកីឡាករ Samuel Chukkwueze ដូចគ្នា៕