បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United ដាក់សំណើរក្នុងការផ្ទេរអ្នកចាំទី Andre Onana ដោយការនិយាយផ្ទាល់តែម្តង។ ការចរចាជាមួយនឹងក្លឹប Inter នៅតែបន្ត ខណៈពេលដែលសំណើរបើកក្បាលដែលមានទំហំទឹកប្រាក់ ៤០លានអឺរ៉ូ បូកនឹងប្រាក់បន្ថែម ៥លានអឺរ៉ូទៀតត្រូវបានបដិសេធ។
សម្រាប់ខាងកីឡាករ Onana វិញ គឺចាំតែទទួលយកនៅសំណើររបស់ក្លឹប Man United នោះទេ ប្រសិនជាក្លឹបទាំង ២ព្រមព្រៀងគ្នា៕