ច្បាស់ហើយ!! Mason Mount នឹងធ្វើតេស្តសុខភាពក្លាយជាកីឡាករ Man Utd នៅថ្ងៃ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Mason Mount នឹងធ្វើតេស្តសុខភាពនៅថ្ងៃចន្ទនេះ ហើយគាត់នឹងធ្វើការចុះហត្ថលេខា ៥ឆ្នាំ ជាកីឡាករថ្មីរបស់ក្លឹប Manchester United។

កុងត្រារហូតដល់ខែមិថុនា ឆ្នាំ២០២៨ ហើយក៏មានរួមបញ្ចូលនៅលក្ខខណ្ឌបន្តកុងត្រាដល់ខែមិថុនា ឆ្នាំ២០២៩ផងដែរ។ តម្លៃក្នុងការផ្ទេរប្រមាណ ៥៥លានផោន បូកនឹងតម្លៃបន្ថែម ៥លានផោនផ្សេងទៀតសម្រាប់ក្លឹប Chelsea៕