ក្លឹប Manchester United កំពុងបន្តពិភាក្សាជាមួយ Atalanta ក្នុងការចុះហត្ថាលេខាយកខ្សែប្រយុទ្ធ Rasmus Hojlund។ បិសាចក្រហមបានរងនូវការខកចិត្ត ក្នុងការនាំយកកីឡាករសញ្ជាតិដាណឺម៉ាកកាលពីរដូវរងា បន្ទាប់ពីក្លឹបអ៊ីតាលីមួយនេះដាក់តម្លៃចំនួន 86 លានផោនលើកីឡាករវ័យក្មេងរបស់ពួកគេ។
ក្រុម Man utd ដែលធ្លាប់ចាប់អារម្មណ៍លើប្រធានក្រុមអង់គ្លេស Harry Kane ប៉ុន្តែពួកគេបានសង្កេតឃើញថាកីឡាករ Hojlund គឺជាជម្រើសមួយដែលល្អជាងកីឡាកររបស់ក្រុម Spurs។
ការតាមប្រមាញ់ Hojlund របស់ Man Utd អាចនឹងជួបបញ្ហានៅរដូវក្ដៅនេះ ខណៈដែលពួកគេសម្លឹងរកការពង្រឹងខ្សែប្រយុទ្ធរបស់ខ្លួន។ យ៉ាងណាមិញនៅតែមានរបាយការណ៍ចេញផ្សាយថា ក្លឹបនេះនៅតែផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងកីឡាករ Harry Kane របស់ Tottenham និង Victor Osimhen របស់ Napoli ប៉ុន្តែកីឡាករ២រូបនេះមានតម្លៃចន្លោះពី 80 លានផោន ទៅ 100 លានផោន ។
Hojlund បានទាក់ទាញនូវការចាប់អារម្មណ៍កាលពីដើមរដូវកាលមុននៅក្នុងប្រទេសអ៊ីតាលី បន្ទាប់ពីផ្ទេរមកពីក្លឹប FC Copenhagen ដោយស៊ុតបញ្ចូលទីបាន 10 គ្រាប់សម្រាប់ 34 ប្រកួត។ ទោះបីជាមានរបាយការណ៍អះអាងថា ខ្សែប្រយុទ្ធរូបនេះក៏មានចិត្តចង់ផ្លាស់ទៅចូលរួមជាមួយបិសាចក្រហមក៏ដោយ ក៏ Atlanta មិនលក់កីឡាករវ័យ 20 ឆ្នាំរូបនេះក្នុងតម្លៃទាបដែរ។
គួរបញ្ជាក់ផងដែរ Man United កំពុងតែចង់នាំយកកីឡាករជាច្រើនរូបទៀតដូចជា Randal Kolo Muani របស់ Frankfurt អ្នកចាំទី Feyenoord កីឡាករ Justin Bijlow , Andre Onana របស់ Inter Milan ដែលជាអ្នកចាំទីជំនួសតំណែងរបស់ Devit De Gae និងខ្សែការពារ Ethan Laird របស់ក្រុម Birmingham City ផងដែរ៕