Arsenal និង Ajax បានពិភាក្សាគ្នាឈានដល់ដំណាក់កាលមួយនេះ ចំពោះការផ្ទេរ Jurrien Timber

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano បានអោយដឹងថាក្លឹប Arsenal កាន់តែខិតជិតក្នុងការផ្ទេរយក Jurrien Timber ហើយ។ តាមប្រភពក្រៅផ្លូវការណ៍បានអោយដឹងថាការផ្ទេរមួយនេះ អាចនឹងបញ្ចប់ដោយជោគជ័យនៅសប្តាហ៏ក្រោយ។

ការពិភាក្សាបានឈានដល់ដំណាក់កាលចុងក្រោយតាំងពីថ្ងៃព្រហស្បត្តិ៍ ហើយក៏មានភាពវិជ្ជមានជាច្រើនចំពោះការចរចាមួយនេះផងដែរ។

សម្រាប់ការទូរទាត់ប្រាក់កំពុងត្រូវបានពិភាក្សាគ្នា បន្ទាប់មកដល់ពេលធ្វើតេស្តសុខភាព៕