អតីតគ្រូបង្វឹករបស់ Man Utd ម្នាក់!! ចង់ខ្ចីជើង Greenwood ពីទឹកដី Old Trafford

0

បរទេស៖ កីឡាករ Greenwood នៅតែត្រូវបានព្យួរជើងពីខាងក្លឹប Man Utd ដដែរ ខណៈពេលដែលខាងក្លឹបកំពុងធ្វើការស៊ើបអង្កេតផ្ទេរក្នុងទៅលើរឿងនេះ។ ទោះបីជាការចោទប្រកាន់របស់គាត់ ត្រូវបានសមត្ថកិច្ចទម្លាក់ចោលតាំងពីខែកុម្ភៈមកម្ល៉េះ។

អនាគតរបស់កីឡាករវ័យ ២១ឆ្នាំរូបនេះនៅមិនទាន់ច្បាស់លាស់នោះទេ ខណៈគ្រូបង្វឹក Erik ten Hak បានធ្វើការបដិសេធចំពោះការលក់រូបគាត់ ដែលមានន័យថាគាត់អាចនឹងត្រូវអោយក្លឹបផ្សេងខ្ចីជើង។

នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថា Roma អាចជាក្លឹបមួយសម្រាប់ការខ្ចីជើងកីឡាកររូបនេះ ព្រោះលោក Jose Mourinho ចង់ជួយគាត់អោយចាកចេញពីការជាប់គាំង។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបាននិយាយថានឹងធ្វើការទាក់ទងដោយផ្ទាល់ទៅឪពុករបស់កីឡាករ ខណៈពេលដែលក្លឹបនៅក្របខណ្ឌ Serei A ដូចជា AC Milan, Inter និង Juventus ក៏បង្ហាញការចាប់អារម្មណ៍ចំពោះរូបគាត់ផងដែរ៕