បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Massimiliano Allegri បានធ្វើការបដិសេធចំពោះសំណើរទៅចូលរួមជាមួយនឹងក្លឹប Al Hilal។ ប្រាក់ខែ ២០លានអឺរ៉ូ ក្នុងមួយរដូវកាល នឹងមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៥។
ក្នុងនោះលោក Allegri មិនមានការទំនាក់ទំនងជាមួយនឹង Al Nassr ហើយខាងក្លឹប Al Hilal នឹងធ្វើការពង្រឹងនៅសំណើររបស់ខ្លួននៅថ្ងៃព្រហស្បត្តិ៍ម្តងទៀត។ គាត់និយាយថាទេ ហើយគាត់ផ្តោតទៅលើកក្លឹប Juventus ប៉ុណ្ណោះ៕